នាព្រឹកថ្ងៃព្រហស្បតិ៍០៧ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ.សរ.អថ
ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
របស់រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាពលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងលោក គឹម សុផាណារិទ្ធ
អនុប្រធាននាយកដ្ឋានថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
វត្តមានចូលរួមមាន មន្រ្តីនាយកដ្ឋានថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ , លោកអនុប្រធានរតនាគារខេត្ត ,លោក-លោកស្រី
ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារគណនេយ្យ និងគណនេយ្យករនៃសាកលវិទ្យាល័យស្វាយរៀង
និងមន្ទីរជំនាញនានាក្នុងខេត្ត ។